English | ខ្មែរ
ជួបជាមួយទូរទស្សន៍ឌីជីថលនៅកម្ពុជា
Customer Support: 1 800 200 800
023 999 897
from 8a.m. to 9p.m. 7/7


Home ផ្នែកសាកសួរពត៌មាន របៀបចាប់ផ្តើមប្រើសេវាកម្ម OneTV

របៀបចាប់ផ្តើមប្រើសេវាកម្ម OneTV


លោក-លោកស្រីអាចចាប់ផ្តើមប្រើសេវាកម្ម OneTV តាមវិធីដូចខាងក្រោម៖

1)      ហៅទូរស័ព្ទមកសេវាកម្មអតិថិជនរបស់យើងខ្ញុំតាមរយៈទូរស័ព្ទលេខ 1 800 200 800 023 99 98 97 ដែលបម្រើការចាប់ពីម៉ោង ៧ ព្រឹក រហូតដល់ម៉ោង ១១ យប់រៀងរាល់ថ្ងៃ រួចសូមធ្វើការជាវ។ អ្នកគ្រប់គ្រងរបស់យើងខ្ញុំនឹងធ្វើការទាក់ទងទៅលោក-លោកស្រីវិញដើម្បីសាកសួរព័ត៌មានលម្អិត។

2)      អញ្ជើញមកកាន់ហាង OneTV ទាំង ៩ ដែលមាននៅក្នុងខេត្តទាំង ៩ នៃព្រះរាជាណាចក្រកម្ពុជា (សូមមើលបញ្ជីឈ្មោះហាងនៅទីនេះ)

3)      អញ្ជើញមកកាន់អ្នកទទួលសិទ្ធិចែកចាយបន្តរបស់ OneTV មួយណាក៏បាន

4)      បំពេញទម្រង់បែបបទជាវតាមអ៊ិនធើណិត ហើយអ្នកគ្រប់គ្រងរបស់យើងខ្ញុំនឹងធ្វើការទាក់ទងទៅលោក​អ្នក​​ដើម្បី​សាកសួរព័ត៌មានលម្អិត។

សូមប្រើផែនទីសេវាកម្មគ្របដណ្តប់របស់យើងខ្ញុំ ដើម្បីស្វែងរកការិយាល័យដែលនៅជិតបំផុត។

ដើម្បីជាវសេវាកម្ម OneTV សូមធ្វើតាមជំហានសាមញ្ញចំនួន ៣ ខាងក្រោម៖

I.                    ជ្រើសរើសកញ្ចប់ណាមួយដែលលោក-លោកស្រីពេញចិត្ត (បញ្ជីកញ្ចប់សេវាកម្មមាននៅទីនេះ)

II.                  ត្រៀមអត្តសញ្ញាណប័ណ្ណណាមួយរបស់លោក-លោកស្រី (ប័ណ្ណបើកបរ លិខិតឆ្លងដែន អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិខ្មែរ កាតសិស្ស ឬកាតផ្សេងទៀតដែលយើងខ្ញុំអាចបញ្ជាក់ពីអត្តសញ្ញាណ និង/ឬ​អាសយ​ដ្ឋានរបស់លោក-លោកស្រី)

III.                បំពេញទម្រង់បែបបទតាមអ៊ិនធើណិត ហើយអ្នកគ្រប់គ្រងរបស់យើងខ្ញុំនឹងធ្វើការទាក់ទងទៅលោក-លោកស្រី​ដើម្បីសាក​សួរ​ព័ត៌មានលម្អិត ឬ

IV.                អញ្ជើញមកកាន់ហាង OneTV អ្នកចែកចាញបន្តរបស់ OneTV



 

 


One TV Company - Digital TV in Cambodia. Customer support: 1 800 200 800, 023 99 98 97
info@onetv.com.kh